(ភ្នំពេញ)៖ ដោយគោរពតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នោះ, នៅព្រឹកថ្ងៃនេះសមាគម សិស្ស និស្សិតបញ្ញាវន្ត ក្មេងវត្ត បានរៀបចំនំបញ្ចុក ប្រគេនដល់ព្រះសង្ឃ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ព្រមទាំងសិស្សនិសស្សិត បានចាប់ផ្តើមហូបនំបញ្ចុកសាមគ្គីជាតិហើយ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។ លាង ម៉េងឡា