ឯកឧត្តម អាន ជាលី ព្រមទាំង​ក្រុមការងារ​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព យុវ​និស្សិត​នៅ​ខេត្តព្រៃវែង​

18-June-2019 | ដោយ ពល បញ្ញា

​ខេត្តព្រៃវែង ៖ ឯកឧត្តម អាន ជាលី អនុរដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត ព្រមទាំង​ក្រុមការងារ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេចអគ្គមហាសេនាបតី​តេ​ជោ  ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ នូវ​អង្ករ​ចំនួន ១០០ គីឡូក្រាម និង ថវិកា ចំនួន ២ ០០០ ០០០៛ (​ពីរលាន​រៀល​) ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​សព ​យុវ​និស្សិត រស់ រិទ្ធី នៅ​ភូមិ ពោ​ធិ៏​រោង ឃុំ​ជី​ផុ​ច​ស្រុក​មេសាង ខេត្តព្រៃវែង ដើម្បី​ជួយ​សម្រាល​ដល់​ការលំបាក ក្នុងការ​ប្រារព្ធ​ធ្វើបុណ្យ​តាម ​ប្រពៃណី នា​រសៀល ថ្ងៃ​ចន្ទ​១៥​កើត​ខែជេស្ឋ​ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃទី​១៧ ​ខែមិថុនា ឆ្នាំ​២០១៩ កន្លង ទៅនេះ  ៕

​នាឱកាស​នេះដែរ ឯកឧត្តម អាន ជាលី ព្រមទាំង​ក្រុមការងារសមាជិក​នៃ​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត​ទាំងអស់ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព និង បួងសួង​ឧទ្ទិស​មហាកុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​យុវ​និស្សិត រស់ រិទ្ធី​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ ផងដែរ  ។​

ចំនួនអ្នកទស្សនា

    20575297

  • ថ្ងៃនេះ5581
  • ម្សិលមិញ12101
  • សប្តាហ៍នេះ17691
  • ខែនេះ132841
  • ឆ្នាំនេះ132841
  • សរុប20575297