លោក មែ ស៊ីថុន ប្រធាន​សមាគម​អតីត​សិស្ស​និស្សិត​នៅកម្ពុជា​ព្រមទាំងក្រុមការងារ​បាននាំយក​សម្ភារៈ​សិក្សា និង​កា​តាប ចែកជូនដល់ សិស្សានុសិស្ស​ចំនួន ៦៦៨​នាក់​នៅ ខេត្តព្រៃវែង​

19-June-2019 | ដោយ ពល បញ្ញា

​ខេត្តព្រៃវែង​៖ ថ្ងៃ​ច័ន្ទ ១៥​កើត​ខែជេស្ឋ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា​ឆ្នាំ​២០១៩​កន្លងទៅនេះ ​លោក ​មែ​ ស៊ីថុន ​ប្រធាន​សមាគម​អតីត​សិស្ស​និស្សិត​នៅ​កម្ពុជា​ព្រមទាំង​ក្រុមការងារ​បាន​នាំយក​សម្ភារៈ​សិក្សា​និង​កា​តាប​ដល់​សិស្សានុសិស្ស​ចំនួន​៦៦៨​នាក់​នៅ​សាលាបឋមសិក្សា បេង​បុរី ស្ថិតនៅ ភូមិ​ព្រៃ សំរោង ឃុំ​ព្រៃ​ពោន  ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​នាឱកាស​នោះ ​លោក ​មែ​ ស៊ីថុន ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​៖ ការនាំយកសម្ភារៈ​សិក្សា ​និង​កា​តាប​ចែកជូន​ដល់​ សិស្សានុសិស្ស​នាពេលនេះ ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ ហើយក៏ចង់ ឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ យកចិត្តទុកដាក់​លើ​ ការសិក្សា​និង​លើក​ទឹក​ចិត្តដល់ សិស្សានុសិស្ស ​ឲ្យ​ចេះ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​សង្គមកម្ពុជា​យើង ក្រោមតំបូល សុខ សន្តិភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ ៕​ ដោយ លាង ម៉េង​ឡា​

ចំនួនអ្នកទស្សនា

    20575257

  • ថ្ងៃនេះ5541
  • ម្សិលមិញ12101
  • សប្តាហ៍នេះ17651
  • ខែនេះ132801
  • ឆ្នាំនេះ132801
  • សរុប20575257