ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋ៥គ្រួសារកើតទុកមិនសុខចិត្ត និងក្រុមហ៊ុនមួយបានឈូសឆាយយកដីរបស់គាត់ ទាំងសំណងមិនបានផ្តល់សូម្បីមួយសេន ដែលឋិតនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
តាមសម្តីរបស់ម្ចាស់ដី៥គ្រួសារថា៖ ដីរបស់ពួកគាត់ បានកាន់កាប់តាំងពីយូរណាស់មកហើយ អ្នកខ្លះតាំងពីឆ្នាំ១៩៧៩មកម្លេះ ហើយមានលិខិតស្នាមបញ្ចាក់ពីកម្មសិទ្ធិដីធ្លីទៀតផង។ មួយវិញទៀត ពួកគាត់អាស្រ័យផល លើដំណាំស្លឹកគ្រៃនៅលើដីនោះ ដែលអាចផ្តល់ចំណូលឱ្យគាត់បានរាល់ថ្ងៃ។
ស្រាប់តែព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនបានយកគ្រឿងចាក់ជាច្រើនគ្រឿងយកមកឈូសឆាយលើដីរបស់គាត់ ស្របពេលដីរបស់ពួកគាត់ពោលពេញទៅដោយដំណាំស្លឹកគ្រៃ ។
ក្រោយការចុះមកឈូសឆាយរបស់ក្រុមហ៊ុន យើងក៏មិនឃើញមានមន្ត្រីណាចុះមកហាមឃាត់ទប់ស្កាត់នូវឡើយទេ ខណៈម្ចាស់ដីទាំង៥គ្រួសារទ្រហោយំ ស្រែកថាអយុត្តិធម៌ណាស់លោកអើយ សូមឱ្យ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយកូនចៅផង ។