ភ្នំពេញ៖ ដោយមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេកចំពោះឧបទ្ទវហេតុបាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុបបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០,០០០$ (មួយម៉ឺនដុល្លារ) ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយដល់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ។
ឯកឧត្តមបណ្ឌិត ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានបង់ជីវិតទាំង២៨រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ រីឯបង ប្អូនដែល រងរបួសនោះសូមអោយឆាប់ជា សះស្បើយ បានវិលត្រឡប់ជួបជុំគ្រួសារវិញ ។ ដោយលាង ម៉េងឡា