លោក មែ ស៊ីថុន ប្រធាន​សមាគម​អតីត​សិស្ស​និស្សិត​នៅ​កម្ពុជា​ព្រមទាំង​ក្រុមការងារ​បាន​នាំយក កង់​ចំនួន ១៣ គ្រឿង និង​កា​តាប ២៧៩​ ចែកជូន​ដល់ សិស្សានុសិស្ស នៅ ស្រុក​បាកាន ខេត្តពោធិ៍សាត់​

27-June-2019 | ដោយ ពល បញ្ញា

ខេត្តពោធិ៍សាត់​៖ ថ្ងៃ​ច័ន្ទ ៧ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ លោក មែ ស៊ីថុន ប្រធាន​សមាគម​អតីត​សិស្ស​និស្សិត​នៅ​កម្ពុជា​ព្រមទាំង​ក្រុមការងារ​បាន​នាំយក​កង់​ចំនួន ១៣ គ្រឿង និង​កា​តាប ជែកជូន ២៧៩​ដល់​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា សិក្សា ពោល្យំ​ស្ថិតនៅ ភូមិ​ពោល្យំ ឃុំ​ត្រ​ពាំ​ជង  ស្រុក​បាកាន  ខេត្តពោធិ៍សាត់​។​

​នាឱកាស​នោះ លោក មែ ស៊ីថុន ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​៖​ការនាំយក កង់ និង​កា​តាប ចែកជូន​ដល់​សិស្សានុសិស្ស ថ្ងៃនេះ ដើម្បីចូលរួម​ចែករំលែក​សេចក្តីស្រលាញ់​ដល់​សង្គម ក្រោម​ដំបូល​សន្តិភាព ដើម្បី​ផ្តល់​ក្តី​ស្រលាញ់​ដល់​ក្មួយៗ​សិស្សានុសិស្ស​ចង់​ឲ្យ​ក្មួយៗ​ទាំងអស់​ខិតខំ​រៀនសូត្រ យកចិត្តទុកដាក់​លើ​ការសិក្សា និង​លើកទឹកចិត្ត​ក្មួយៗ​ឲ្យ​ចេះ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​សង្គម ដែល​សង្គម​កម្ពុជា​យើង​មាន​ចំពោះ​ក្មួយៗ​នាពេល​បច្ចុប្បន្ន​ហើយ​ជា​វប្បធម៌​ដ៍​ល្អ​រវាង​ខ្មែរ និង​ខ្មែរ មានតែ​ខ្មែរ​យើង​ទេ​ដែល​ស្រលាញ់ និង​ជួយ​ ខ្មែរ​ពិតប្រាកដ​ហើយ មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍​។ ដោយ​លាង ម៉េង​ឡា

ចំនួនអ្នកទស្សនា

    20574037

  • ថ្ងៃនេះ4321
  • ម្សិលមិញ12101
  • សប្តាហ៍នេះ16431
  • ខែនេះ131581
  • ឆ្នាំនេះ131581
  • សរុប20574037