ខេត្តត្បូងឃ្មុំ៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាបានមានប្រសាសន៍ថា ៖ ការលើកស្ទួយវិស័យអប់រំ និងការចូលរួមដាំដើមឈើ ដើម្បីបរិស្ថាន គឺជាមោទនភាព និងជាគម្រូល្អពិតៗសម្រាប់មនុស្សជំនាន់ក្រោយ និងប្រទេសជាតិយើង ។
ការមានប្រសាសន៍បែបនេះនៅពេល លោក និង ក្រុមការងារបាននាំយកសម្ភារៈសិក្សានិងដាំកូនឈើនៃសាលាបឋមសិក្សា ខ្ជាយស្ថិតនៅភូមិខ្ជាយឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំថ្ងៃសៅរ៍៥ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ ៕
លោក មែ ស៊ីថុន ក៏បានបន្ថែមទៀតផងដែរថា ដោយសារប្រទេសយើងមានសុខសន្តិភាព សេរីភាព នាំអោយ លោក និង ក្រុមការងារ ឳកាស ចូលរួមដាំដើមឈើ ដើម្បីបរិស្ថាន និងនាំយកសម្ភារៈសិក្សាចែកដល់ ក្មួយៗសិក្សានុសិស្ស នាថ្ងៃនេះ ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា និង ការពារសន្តិភាព មួយនេះឲ្យគង់វង្សជារៀងរហូត ។ ដោយ លាង ម៉េងឡា