ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃចន្ទ ៦ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៩ប្រជាពលរដ្ឋចំនួន៥គ្រួសារបានមកជួបពិភាគសារការដោះស្រាយស្តីពីបញ្ហាទំនាស់ដីធ្លីរវាងពលរដ្ឋនឹងក្រុមហ៊ុន ឃុន សៀ អុីមផតអិចផត ដោយយោងតាមលិខិតអញ្ជើញរបស់លោក ឌុច ចាន់ មេឃុំអរិយក្សត្រ ។
ដំណាងក្រុមហ៊ុន ឃុន សៀ ដោយយល់ឃើញប្រទេសកម្ពុជាមានភាពរីកចំរើនលើគ្រប់វិស័យ ក្រុមហ៊ុនបានដាក់សំណើសុំគោលការណ៍អនុញ្ញាតជួលរយះពេលវែង(៩៩ឆ្នាំ) និងវិនិយោគអភិវឌ្ឍន៍លើផ្ទៃដីដុះតាមមាត់ឆ្នេទន្លេមេគង្គដែលស្ថិតនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាលលើផ្ទៃដីទំហំប្រមាណ៧០ហិកតាដោយយោងលើឯកសារលិខិតលេខ ៤៣៨ សជណ.ដប ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ ។
ក្នុងកិច្ចប្រជុំរវាងដំណាងក្រុមហ៊ុន ឃុន សៀ នឹងពលរដ្ឋមិនមានលទ្ធផលល្អនោះទេ ពលរដ្ឋទាំង៥គ្រួសារបានបង្ហាញឯកសារដែលពាក់ព័ន្ធជូនលោក ឌុច ចាន់ មេឃុំអរិយក្សត្រ ត្រួតពិនិត្យមើលថាពួកគាត់គឺជាម្ចាស់ដីស្របច្បាប់ហើយរស់នៅនឹងបង្ករបង្កើនផល តម៉ែតឱជាង៣០ឆ្នាំមកហើយមិនមែនមកចាប់ដីរបស់រដ្ឋនៅដូចពាក្យចចាមអារ៉ាមនោះទេ។
ពលរដ្ឋនៅតែមានគោលចំហដដែលដោយមិនរារាំងទេក្នុងការអភិវឌ្ឍន៍ប្រទេសមួយនេះ តែសូមឲ្យក្រុមហ៊ុនឃុនសៀគិត ដល់ផលប៉ះពាល់នឹងប្រយោជន៍ប្រជាជន ឲ្យបានសំរម្យ ហើយ ប្រជាពលរដ្ឋបន្ត ស្នើសំការដោះស្រាយផលប៉ះពាល់ចំនួន $150000 ក្នុងមួយឡូ ខណៈក្រុមហ៊ុន ឃុន សៀ អាចផ្តល់ត្រឹមតែ $32 000 ប៉ុណ្ណោះ ។