​ប្រជាពលរដ្ឋ ចំនួន ១២៣​គ្រួសារ​នៅ​ឃុំ ប្រឡាយ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំបន្ត​ដ​ង្ហើ​យ ​រក សម្តេច តេ​ជោ ហ៊ុន សែន​និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍ លើ​ករណី ជំលោះ ដីធ្លី

06-August-2019 | ដោយ ពល បញ្ញា

កំពង់ ធំ ៖  នា​ថ្ងៃទី ០២ ខែសីហា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ ចំនួន ១២៣​គ្រួសារ បាន​បន្ត​ប្រមូលផ្តុំ​គ្នាដ​ង្ហើ​យ​រក សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍ លើ​ករណី​ជំលោះ​ដីធ្លី​ពួកគាត់​ស្ថិតនៅ ភូមិ ប្រឡាយ  ឃុំ ប្រឡាយ  ស្រុក ស្ទោង  ខេត្ត កំពង់ធំ ។

តាម ប្រភព ពី ប្រជាពលរដ្ឋ បាន ឲ្យ​ដឹងថា  ដី ស្រែ ចម្ការ របស់ ពួកគាត់ បាន អាស្រ័យ ផល តាំង ពី ឆ្នាំ ១៩៨១​មក ម្ល៉េះ ដោយ គ្មាន បញ្ហា អ្វី ឡើយ ។  ពួកគាត់ បន្ត ទៀត ថា  ក្នុង អំឡុង ឆ្នាំ ២០១៦​ស្រាប់ តែ មាន​គ្រឿង ចក្រ ទៅ ឈូសឆាយ  នឹង ជីក ប្រឡាយ ព័ទ្ធ ជុំ វិញ ដី របស់ ពួក គាត់  ហេ​ី​យ បាន គំរាម កំហែង  ថា បេ​ី ន​ណា ហ៊ាន មក ធ្វើ ស្រែ ចម្ការ នៅ លេ​ី ដី នេះ ទៀត ប្រយ័ត្ន ជាប់ គុក ជាប់ ច្រ​វ៉ា​ក់ ។ ដោយ មាន ការ ភ័យ ខ្លាច ប្រជាពលរដ្ឋ ១២៣​គ្រួសារ គឺ មិន បាន ធ្វើ ស្រែ ចម្ការ នៅ ទី នោះ អស់ រយៈ ពេល ៣​ឆ្នាំ ដោយសារ តែ ខ្លាច ជាប់ គុក ច្រ​វ៉ា​ក់ ។

​ប្រជាពលរដ្ឋ​ម្នាក់ អាយុ ៥២​ឆ្នាំ  ដែល រស់នៅ ភូមិ កំព្រា​ល  ឃុំ​ប្រឡាយ  ស្រុក ស្ទោង  ខេត្ត កំពង់ធំ បាន ឲ្យ​ដឹង ទៀត ថា  នៅ ពេល ដែល គ្រឿង ចក្រ ចូល ទៅ ឈូសឆាយ  នឹង ជីក កាយ ប្រឡាយ នៅ លេ​ី ដី របស់ គាត់  គាត់ ក៏ ចុះ ទៅ ហាមឃាត់ ។ បន្ទាប់ មក ស្រាប់ តែ លោក គឹម  ចាន់ រិ​ទ្ធ បាន ប្រាប់ ទៅ គាត់ ថា ត្រូវ តែ សង ការ ខូច ខាត របស់ គេ  បេ​ី គ្មាន លុយ សង ទេ ចាប់ ចូល គុក ។ លោក ពូ មាន ការ ងឿងឆ្ងល់ យ៉ាង ខ្លាំង ថា  មិន បាន ធ្វើ អី ខុស ផង  បែរ ជា អោយ សង លុយ ទៅ វិញ ? ពួក គាត់ ទាំង ១២៣​គ្រួសារ ដែល មក ពី ៣​ភូមិ ខុស ៗ គ្នា មាន ដូច ជា ភូមិ ប្រឡាយ  ភូមិ អន្លង់ ព្រីង  ភូមិ កំព្រា​ល  បាន នាំគ្នា ទៅ ប្ដឹង ដល់ សាលា ឃុំ  តែ អាជ្ញាធរ បែរ ជា ធ្វើ មិន ដឹង មិន លឺ ទៅ វិញ ។​

 ក្រោយ មក នៅ ថ្ងៃទី ១៤  ខែ មករា  ឆ្នាំ ២០១៩  លោក មេ ឃុំ  នៅ ឃុំ ប្រឡាយ  ស្រុក ស្ទោង  ខេត្ត កំពង់ធំ  បាន ចេញ សេចក្ដី អំពាវនាវ មិន អោយ ប្រជាពលរដ្ឋ ចំនួន ៤​ភូមិ មាន ដូច ជា ភូមិ ប្រឡាយ  ភូមិ អន្លង់ ព្រីង  ភូមិ កំព្រា​ល នឹង ភូមិ កន្ធា​ន​មិន អនុញ្ញាត រុករាន ទន្ទ្រាន កាប់ ឆ្ការ ព្រៃ ពាសវាល​ពាសកាល តាម ការ ញុះញង់ របស់ ឈ្មួញ ឬ អ្នក គក់ ជេរ ទិញ ដី ធ្លី ឡើយ​។

​ប្រជាពលរដ្ឋ ចំនួន ១២៣​គ្រួសារ នាំគ្នា តវ៉ា មិន ពេញចិត្ត ពេល ដែល លោក មេ ឃុំ ចេញ លិខិត សេចក្ដី អំពាវនាវ នេះ  ពីព្រោះ ពួក គាត់ ម្នាក់ ៗ​អះអាង ថា ដី ស្រែ ចម្ការ របស់ ពួក គាត់ អាស្រ័យ ផល តាំង ពី ឆ្នាំ ១៩៨១​មក ម្ល៉េះ ដូចនេះ ប្រជាពលរដ្ឋ ចំនួន ១២៣​គ្រួសារ ស្នើរ​សុំ​ដល់ ​សម្តេច តេ​ជោ ហ៊ុន សែន និង សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូមជួយ​រក​ការអន្តរាគមន៍​ជួយ​ពួកគាត់​ផង ៕


ចំនួនអ្នកទស្សនា

    20564177

  • ថ្ងៃនេះ6571
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6571
  • ខែនេះ121721
  • ឆ្នាំនេះ121721
  • សរុប20564177