​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស​ពិ​សេន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ និង​គ្រឿង​ឥស្សរិយយស​

07-August-2019 | ដោយ ពល បញ្ញា

ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែសីហា​ឆ្នាំ​២០១៩​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស​ពិ​សេន​ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ និង​គ្រឿង​ឥស្សរិយយស ជូន​យោធិន​ចូលនិវត្តន៍ ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក ។

​នាឱកាស​នោះដែរ​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​បាន​ថ្លែងថា​៖​យោធិន​ដែល​ចូលនិវត្តន៍​គ្រប់រូប​សុទ្ធតែ​មានគុណ​បំណាច់​ជូន​ប្រជាជន និង​ប្រទេសជាតិ​ជា​ប្រវត្តិសាស្ត្រ នេះ​ជា​មោទនភាព​ភាព​របស់​យើងទាំងអស់គ្នា​ក្នុងនាម​ជា​កងទ័ព​។ រីឯ​ការចូលនិវត្តន៍​ជាទូទៅ​ត្រូវ​ចូល​ទាំង​គ្នា គ្រាន់តែ​មុន និង​ក្រោយ​តែប៉ុណ្ណោះ​។ ដូច្នេះ​យើង​ត្រូវ​ធ្វើជា​គំរូ​សម្រាប់​អ្នកជំនាន់ក្រោយ​និង​ធ្វើ​អ្វី​ដែលមាន​ប្រយោជន៍​ជូន​ប្រទេសជាតិ និង​ប្រជាជន​។​

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ក៏បាន​បាន​ផ្ដាំ​ផ្ញើឱ្យ​បងប្អូន​យោធិន​ដែល​ចូលនិវត្តន៍​ចេះ​គ្រប់គ្រង​ព័ត៌មាន​ទូទៅ ទទួលយក​នូវ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ប្រជាជន​របស់​យើង​និង ក្តាប់ជាប់​រាល់​កង្វល់ និង​សំនូមពរ​ផ្សេងៗ​របស់​ប្រជាជន​យើង ៕ ភារម្យ

ចំនួនអ្នកទស្សនា

    20564087

  • ថ្ងៃនេះ6481
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6481
  • ខែនេះ121631
  • ឆ្នាំនេះ121631
  • សរុប20564087