(កោះកុង) រសៀលថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម អាន ជាលី អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយស្រុកមណ្ឌលសីមា ខេត្តកោះកុងអញ្ជើញជាអធិបតី ភាពក្នុងវេទិកា សាធារណៈថ្នាក់ជាតិ ស្ដីពីសេវាសាធារណៈ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅឯឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕
នាឪកាសនោះដែរមានការអញ្ជើញចូលរួមពី លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកលោក ហាក់ ឡេង អភិបាលស្រុក លោក ជិ ទុន តំណាងក្រុមហ៊ុន អិលវ៉ាយភីគ្រុបនិង លោក លោកស្រី ដែលជាសមាជិកក្រុមការងារដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាត់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង៣ លោក លោកស្រី មេភូមិគ្រប់ភូមិផងដែរ ៕