ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ លោកវរសេនីយ៍ឯក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ បានចុះទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក ទឹម ដុង មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្បបាក់ឆ្អឹងដងកាំបិតពីរកង់ពេលធ្វេីដំណេីរដោយម៉ូតូក្រោយពីបញ្ចប់ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បច្បច្ចុប្បន្ន លោកអនុសេនីយ៍ឯក ទឹម ដុង កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គួបញ្ជាក់ថា ដេីម្បីសម្រួលដល់ការលំបាកខ្លះនោះ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនៃស្នងការដ្ឋានរាជធានីភ្នំពេញ ទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឧបត្ថម្ភថវិកា ៤០០០០០ ម៉ីនរៀល (សែសិបម៉ីនរៀល) នឹង លោកវរសេនីយ៍ឯក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ បានឧបត្ថម្ភថវិកាចំនួន ១៦០០០០០ រៀល (មួយលានប្រាំមួយសែនរៀល) នឹងទឹកដោះគោឆៅចំនួនពីឡូផងដែរ ៕