ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ​៖ នាយទាហាន​ទាំងអស់ ត្រូវធ្វើ​អ្វីដែល​មាន​ប្រយោជន៍​ជូន ប្រទេសជាតិ និង ប្រជាជន​

13-August-2019 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សំនូមពរ ដល់​នាយទាហាន​ទាំងអស់    ត្រូវធ្វើ​អ្វីដែល​មាន​ប្រយោជន៍​ជូន​ប្រទេសជាតិ និង ប្រជាជន ជាពិសេស​គោរព​គោរព​តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​រក្សា​ឱ្យបាន​នូវ​កេរ្តិ៍ឈ្មោះ​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​ដែល​យើងទាំងអស់គ្នា​បាន​ខិតខំ​កសាង​នាពេល​កន្លងមក ដើម្បី​ជា​គំរូ សម្រាប់​អ្នកជំនាន់ក្រោយ​៕

ការ​ថ្លែង​បែបនេះ​នៅពេលដែល ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខងារ នាយទាហានជាន់ខ្ពស់ នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកា​សនា​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ។​

​នាឱកាស​នោះដែរ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​បន្ថែម​ផងដែរ​ថា មេបញ្ជាកា​ត្រូវ​ពង្រឹង​ឱ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ស្មោះត្រង់​ការពារ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  ៕  ដោយ សេង ភារម្យ

ចំនួនអ្នកទស្សនា

    20562287

  • ថ្ងៃនេះ4681
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4681
  • ខែនេះ119831
  • ឆ្នាំនេះ119831
  • សរុប20562287