ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩កន្លងទៅនេះ លោក សេង ភារម្យ សមាជិក បណ្តាញសារព័ត៌មានខ្លុយខ្មែរព្រមទាំងសប្បុរសជន បាននាំយកថវិកានិងសម្ភារៈមួយចំនួនជូន លោកយាយ ខែន ដែលពិការភ្នែកមានវ័យចំណាស់អាយុ ៨៤ឆ្នាំសែនកំសត់ ទាំងពិការភ្នែក ទាំងជម្ងឺ កំពុងសម្រាកលើគ្រែ រស់នៅជាមួយចៅស្រីអាស្រ័យដោយការសុំទានបីបួនថ្ងៃម្តង ហើយបានតែ៦០០០ ទៅ៧០០០រៀលប៉ុណ្ណោះ គ្មានសម្លៀកបំពាក់ អត់ភ្លើង ងងឹតសូន្យ ឥតអាហារបរិភោគ ឯចៅស្រីចង់រៀនណាស់ តែត្រូវដឹកដៃជីដូនដើរសុំទាន នៅភូមិយោលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ៕