ស្រុកចំការលើ ៖ នារសៀលថ្ងៃអាទិត្យ ១០រោជ ខែស្រាពណ៍ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៥ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបនិងសម្ពោធសាលាសន្សំកុសលនៅ(ភូមិត្រពាំងបេង )ឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ពូ មីង លោកយាយ លោកតា និងប្រជាជននៅមូលដ្ឋាន ហើយបាមនកសាងសាលាសន្សំបុណ្យនេះ គឺស្របតាមសំណូមពរ និងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ដោយសារវត្តអារាមនៅឆ្ងាយពីភូមិ ដូចនេះបងប្អូនប្រជាពលរដ្ឋ ពូមីង លោកយាយ លោកតា និងក្រុមការងារគណបក្សប្រជាជនទាំងថ្នាក់កណ្តាល និងមូលដ្ឋាន បានចូលរួមបរិច្ចាកថវិកា ដេីម្បីកសាងសាលាសន្សំបុណ្យនេះឡេីង ដែលជាទីសក្ការៈ សម្រាប់ប្រជាជនគោរពបូជាតាមព្រះពុទ្ធសាសនា ។
ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណ ដល់ក្រុមការងារថ្នាក់ក ណ្តាលគណបក្សប្រជាជន កម្ពុជា ក្រុមការងារមូលដ្ឋាន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងឆ្លេីយតបបានទាន់ពេលវេលានូវសេវាតម្រូវការនិសេវាសំណូមពររបស់ប្រជាពលរដ្ឋផងដែរ ៕