រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៏ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្ត័ក្មេងវត្តដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមបានអញ្ជើញចុះក្រាបថ្វាយបង្គុំព្រះមង្គលសត្ថា កង ណាំមានីព្រះចៅអធិការវត្តសំពៅមាស ដើម្បីពិភាក្សាការងារ មួយចំនួនព្រមទាំងនាំយកថវិការបស់សមាគមមួយចំនួនប្រគេនព្រះអង្គជាចតុបច្ច័យចំនួន៥០០០០០រៀល និងឧបត្ថម្ភដល់និស្សិត ចំនួន៤នាក់ជាប់អាហារូបករណ៏ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០០០០០រៀល ផងដែរ ។