ខេត្តកោះកុង ៖ ឯកឧត្ដម អាន ជាលី អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានបាន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកក្រុមការងារ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ នេះ ។
ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពី លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីអង្គភាពជុំវិញខេត្ត ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំទាំងបីផងដែរ៕