ភ្នំពេញ៖ នាព្រឹកថ្ងៃ ចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខណ្ឌចំការមន បានរៀបចំសិក្ខាសាលាសាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០១៩ នៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ក្រោមអធិបភាព លោក ជូ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាង់ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះ-ជំនាញជុំវិញរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង ០៥ផងដែរ ៕ លាង ម៉េងឡា