ព្រះរាជ​ពិធី ពន្លត់​ទៀនជ័យ ​ប្រព្រឹត្តឡើង នៅ​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ព្រះរាជាធិបតីភាព របស់​ព្រះមហា ក្សត្រ​កម្ពុជា សម្ដេច​ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី​

12-November-2019 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ ព្រះ​រាជពិធី​ពន្លត់​ទៀនជ័យ នៅ​វិមានឯករាជ្យ នឹងត្រូវ​ប្រារព្ធ​ឡើង ក្រោម​ព្រះរាជាធិបតីភាព របស់​ព្រះមហា ក្សត្រ​កម្ពុជា សម្ដេច​ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ម៉ោង ៤​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក នៅ​បរិវេណ​រង្វង់​មូល​វិមានឯករាជ្យ​ក្នុង រាជធានី​ភ្នំពេញ បាន ប្រារព្ធ​ពិធី​មិ​ទ្ទិញ​ដើម្បី​រំលឹក​ខួប លើក​ទី​៦១​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ។​

​ពិធី​ដ៏​មហោឡារិក ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​ក្នុង​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​។ នៅ​ក្នង​ពិធី នេះ ក៏មាន បង្ហោះ​ប៉េងប៉ោង​ផងដែរ បង្ក​ឲ្យ​មាន​បរិយាកាស សប្បាយរីករាយ ។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧដុង្គ​ឧត្ដម របស់​ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ព្រះរាជាណាចក្រ​កម្ពុជា បានទទួល ឯករាជ្យ​ទាំងស្រុង ពី​សាធារណរដ្ឋ​បារាំង បន្ទាប់ពី​ការរស់នៅ​ក្រោម​នឹម អាណានិគម​អស់​រយពេល ៩០​ឆ្នាំ ។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម ព្រះ​អង្គជា «​ព្រះមហា​វីរ បុរស​ជាតិ​-​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​»

ចំនួនអ្នកទស្សនា

    20550287

  • ថ្ងៃនេះ6871
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85951
  • ខែនេះ107831
  • ឆ្នាំនេះ107831
  • សរុប20550287