លោក​ ឧកញ៉ា ទេ​ព ភារ​ម្យ និង​លោកជំទាវ ព្រមទាំង​ក្រុមការងារ បាន​ប្រារព្ធ​ពិធីបួងសួង​សុំ​សេ​ក្តី​សុខនៅឯ​ រមនីយដ្ឋាន ទួល​បាយក្អែក នៅ​ស្រុក​ព​ញ្ញ​ឮ​ ខេត្តកណ្តាល

12-November-2019 | ដោយ ពល បញ្ញា

​ខេត្តកណ្តាល ៖ នា​រសៀល​ថ្ងៃអាទិត្យ ១៤ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ត្រូវ នឹង​ថ្ងៃអាទិត្យ ១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅឯ​រមណីយដ្ឋាន​ទួល​បាយក្អែក បាន​ប្រារព្ធ​ពិធី សុំ​សេចក្តីសុខ ត្រង់​ចំណុច​ភូមិសាស្ត្រ សិ​ត្ថ​នៅ ភូមិ​ពាម​ល្វែ​ក ឃុំ​កំពង់ហ្លួង ស្រុក​ព​ញ្ញ​ឮ ​ខេត្តកណ្តាល ៕

នៅឯ​ពិធី​នោះដែរ មានការ​អញ្ជើញ ចូលរួម​យ៉ាងច្រើន​ពី​សំណាក់ បងប្អូន​ប្រជាពលរដ្ឋ ជុំវិញ​ឃុំ​ឃុំ​កំពង់ហ្លួង ព្រមទាំង​ក្រុមការងារ​អភិ​វ​ឌ្ឈ​ន៍ រមណីយដ្ឋាន​ទួល​បាយក្អែក ជាច្រើនរូប ស្ថិតក្រោម​អធិបតីភាព លោក ​ឧកញ៉ា ទេព​ភារ​ម្យ និង​លោកជំទាវ ដែលជា​ម្ចាស់ គម្រោង​អភិ​វ​ឌ្ឈ​ន៍ រមណីយដ្ឋាន ។​

 នា​ឪ​កាស​នោះ  លោក​ ឧកញ៉ា ទេព​ ភារ​រម្យ​ បាន​មានមតិ​សំណេះសំណាល​ជាមួយ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ក្រុមការងារ​អភិ​វ​ឌ្ឈ​ន៍ និង​បួងសួង​សុំ​សេចក្តីសុខ ពី​លោកតា ថែរក្សា ម្ចាស់​ទឹក ដី​នៅ​ទីនោះ ព្រមទាំង​ជូនពរ​សូមអោយ​ក្រុមការងារ​សេចក្តីសុខ និង ជោគជ័យ​គ្រប់ៗ​គ្នា ៕ ដោយ ​ខ្លុយ​ខ្មែរ ០១

ចំនួនអ្នកទស្សនា

    20548877

  • ថ្ងៃនេះ5461
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84541
  • ខែនេះ106421
  • ឆ្នាំនេះ106421
  • សរុប20548877