ខេត្តព្រះវិហារ ៈ នាថ្ងៃសៅ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ លោក មែ ស៊ីថុន ប្រធានសមាគម អតីតសិស្សនិស្សិត នៅកម្ពុជាក្នុងកម្មវិធីចែកសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្ស និង លោក គ្រូ អ្នកគ្រូនៅឯសាលាបឋមសិក្សា អូរជុញ ស្ថិតនៅ ភូមិសែនរុងរឿង ១ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕
លោក មែ ស៊ីថុន ព្រមទាំង ក្រុមការងារ សមាគម មានសេចក្តីរីករាយយ៉ាង ខ្លាំងដែលបានមក ជួបលោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សទាំង ៤៤៧ នាក់នូវស្នាមញញឹម ប្រកបដោយក្តីរីករាយ និងភាតរភាព យើងទាំងអស់គ្នាមាន សេចក្តីអាណិតអាសូរ និងចង់ចែករំលែកក្តីស្រលាញ់ ដល់ក្មួយៗដោយការផ្តល់សម្ភារសិក្សាមួយចំនួន ដើម្បីជាលើកទឹកចិត្តឬផ្តល់កម្លាំងចិត្ត ឲ្យខិតខំសិក្សារៀនសូត្រឲ្យក្លាយ ជាកូនល្អជាសិស្សពូកែ ជាបញ្ញវន្តឆ្នើមនិងជាបុគ្គល ប្រកបដោយគតិបណ្ឌិតរបស់សង្គមជាតិក្រោមប្រធានបទ "រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម" ផងដែរ។
ជាចុងបញ្ចប់លោក មែ ស៊ីថុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអនុប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លោក លោកស្រី លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងក្មួយៗទាំងអស់ដែលមានវត្តមានចូលរួមក្នុងថ្ងៃនេះ ដែលសរបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព និងការចូលរួមលើកកម្ពស់វិស័យអប់រំសម្រាប់សង្គមយើងទាំងអស់គ្នា។ខ្លុយខ្មែរ០១