ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញ ចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរង នគរបាលជាតិដែលកំពុង សម្រាកព្យាបាលជំងឺវះថង់ ប្រមាត់នៅមន្ទីរ ពេទ្យកាល់ម៉ែត ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ត្រូវខិតខំប្រឹងប្រែងថែរក្សាសុខភាព ដើម្បីមានសុខភាពល្អឡើងវិញ និងឆាប់បានទៅបំពេញភារកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលបានគិតគូរយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខទុក្ខមន្ត្រីក្រោមឱវាទនិងជាពិសេសបានឧបត្ថមថវិកាសម្រាប់ជួយព្យាបាលដល់រូបលោកផងដែរ ៕ ខ្លុយខ្មែរ ០១