ខេត្តកំពត ៖ នាព្រឹក ថ្ងៃ ២ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ អាទិត្យ ទី ២៦ ខែមករា ឆ្នាំ ២០២០ ក្រុមការងារបណ្តាញសារព័ត៌មានខ្លុយខ្មែរ ដឹកនាំដោយ លោក យ៉ាន ងី បាននាំយកថវិកាចូលរួម បុណ្យគំរប់៧ថ្ងៃ លោក យាយ សូត្រ ញឹម ដែលមានជន្មាយុ ៨៨ ឆ្នាំ ត្រូវជាអ្នកម្តាយ លោក អ៊ុច ប៊ុនណារិទ្ធ ហៅ អាចារ្យ រិទ្ធិ ជាភ្នាក់ងារព័ត៌មាន ប្រចាំ ខណ្ឌសែនសុខ ស្ថិតនៅភូមិសាស្ត្រ ភូមិ ត្រាង ឃុំ មានជ័យ ស្រុកឈូក ខេត្ត កំពត ៕
គូសបញ្ជាក់ផងដែរថា ដោយមានការអាណិតស្រលាញ់ពីបងប្អូន បណ្តាញ សារព័ត៌មានខ្លុយខ្មែរ បានរួមចូលថវិកាតាមសទ្ធាជ្រះថ្លា បានចំនួន ១,២៥០,០០០មួយលានពីរសែនរៀល ចូលរួម បុណ្យគំរប់៧ថ្ងៃ លោក យាយ សូត្រ ញឹម ហើយយើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន័្ធ លោកយាយ សូត្រ ញឹម បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ ៕ដោយខ្លុយខ្មែរ០១