ខេត្តកណ្ដាល ៖ នា ព្រឹក ថ្ងៃ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈឿ ន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល ដឹកនាំ ប្រតិភូ អញ្ជើញ ចូលរួម រំលែក ទុក្ខ ដ៏ ក្រៀមក្រំ និង គោរព វិញ្ញាណក្ខន្ធ សព ឧបាសិកា សំ ប៉ាន ដែល ត្រូវជា ម្តាយបង្កើត របស់ លោក ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ។
ឧបាសិកា សំ ប៉ាន ត្រូវជា ម្តាយបង្កើត របស់ លោក ឧត្តមសេនីយ៍ទោ ម៉ៅ តារ ស្នងការ ខេត្តស្ទឹងត្រែង បាន ទទួលមរណភាព កាលពី ថ្ងៃ ច័ន្ទ ១០ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃ ទី ៣ ខែ កុ ម្ភះ ឆ្នាំ ២០២០ វេលា ម៉ោង ១៨ និង ២៥ នាទី ក្នុង ជន្មាយុ ៨៥ ឆ្នាំ ដោយ រោគាពាធ ។ សព ឧបាសិកា សំ ប៉ាន ត្រូវ បាន តម្កល់ ធ្វើបុណ្យ ទក្ខិណានុប្បទាន នៅ គេហដ្ឋាន ស្ថិត ក្នុងភូមិ ដើម គរ សង្កាត់ ដើម មៀន ក្រុង តា ខ្មៅ ខេត្តកណ្ដាល ។
ជាមួយ គ្នា នោះ ដែរ លោក ឧត្តមសេនីយ៍ត្រី ឈឿ ន សុចិត្ត ស្នងការ បាន ពាំនាំ ថវិកា ចូលរួម បុណ្យសព ឧបាសិកា សំ ប៉ាន ចំនួន ២ លាន រៀល ផង ដែរ ៕ ខ្លុយខ្មែរ ០១