ជើង​ខ្លាំង​បាញ់រះ​៦​គ្រាប់​នៅ​កន្លែង​ម៉ាស្សា​ត្រូវបាន​អា​វុ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ចាប់ខ្លួនបាន​ហើ​យ​

07-February-2020 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ដែល​បាញ់រះ​ជា​ច្រេ​ី​ន​គ្រាប់​នៅ​កន្លែង​ម៉ាស្សា មួយកន្លែង យីហោ លី​លី ស្ថិត​ក្នុងភូមិ​ចំការឪឡឹក​ទី​១ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០២០ ពេលនេះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ តាម​ចាប់បាន​ហេ​ី​យ​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង នា​វេលា​ម៉ោង​៤ ល្ងាច​ថ្ងៃទី​៦​ខែ​កុ​ម្ភះ ឆ្នាំ​២០២០​នេះ​។​

​តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា ក្រោយពី​ក្មាន់​កាំ​ភ្លេ​ី​ង​ជា​មន្ត្រី​យោធា​ម្នាក់​បាន​បាញ់រះ​ចំនួន​៦​គ្រាប់​នៅ​កន្លែង​ម៉ាស្សា​មួយកន្លែង​យីហោ លី​លី ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២ ហេ​ី​យ​ព្យាយាម​គេចខ្លួនបាត់​។​

​បន្ទាប់មក​កម្លាំង​ក៏បាន​ចុះ​ទៅដល់​ចំណុច​កេ​ី​ត​ហេតុ​សួរនាំ​ដេ​ី​ម្បី​កំណត់​មុខសញ្ញា​និង​ងាយស្រួល​តាម​ចាប់​ខ្មាន់​កាំ​ភ្លេ​ី​ង​យកមក​ដាក់ទោស​តាមច្បាប់​។ រហូតមកដល់​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី បាន​ធ្វេ​ី​ការស្រាវជ្រាវ​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​យកទៅ​សួរនាំ​រងចាំ​ចាត់ការ​តាម​នី​តី​វិធី​ច្បាប់​៕ដោយ ឃុត កុយ ​

ចំនួនអ្នកទស្សនា

    20527437

  • ថ្ងៃនេះ4261
  • ម្សិលមិញ15681
  • សប្តាហ៍នេះ63101
  • ខែនេះ84981
  • ឆ្នាំនេះ84981
  • សរុប20527437