រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃ ចន្ទ័ ២ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ នឹង ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ នៅអគារសាលារៀន ប៊ែលធី អន្តរជាតិ ទី ២០ សាខាចោមចៅ បានប្រារព្ធពិធីសូត្រមន្ត និងប្រោសព្រំដាក់ឲ្យដំណើរការជាផ្លូវការហើយ ដែលមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាស្ត្រាចារ្យ និង អគ្គនាយករង អគ្គនាយិការង ជាច្រើនរូប ស្ថិតក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និង ជាអគ្គនាយក ប៊ែលធី គ្រុប និង លោក ជំទាវ ផងដែរ ៕ ខ្លុយខ្មែរ ០១