សម្តេចព្រះសង្ឃ​នាយករង ៣ ព្រះអង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់បង្គាប់​តែងតាំង​ថ្មី​ ​ទទួលបាន​ការស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​

28-February-2020 | ដោយ ពល បញ្ញា


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​នាយករង​៣​ព្រះអង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់បង្គាប់​តែងតាំង​ថ្មី​។​

ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក​សម្តេចព្រះ​សង្ឃនាយក​រង​ទាំង​៣​ព្រះអង្គ ដែល​បានទទួល​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ថ្ងៃ​គឺ​៖ សម្តេចព្រះ​ពោធិវ័ង្ស អំ លីម​ហេង សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ សម្តេចព្រះ​វ័ន​រ័​ត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ និង  សម្តេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ ។​

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ក្តី​សប្បាយរីករាយ​ក្រៃលែង ដែល​បាន អញ្ជើញ មក​ចូលរួម​ក្នុង​ពិធី ស្រោច ស្រព ព្រះ​សុគន្ធវារី ប្រគេន សម្តេច ព្រះ​នាយករង​៣ ព្រះអង្គ នាពេលនេះ​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​មោទនភាព ចំពោះ សមិទ្ធផល ផ្នែក​ព្រះពុទ្ធសាសនា ដែលមាន​ការរីកចម្រើន រហូតមកដល់​នាពេលនេះ​។​ខ្លុយ​ខ្មែរ​០១

ចំនួនអ្នកទស្សនា

    20521977

  • ថ្ងៃនេះ14491
  • ម្សិលមិញ15191
  • សប្តាហ៍នេះ57641
  • ខែនេះ79521
  • ឆ្នាំនេះ79521
  • សរុប20521977