លោក វរសេនីយ៍ទោ សែម រតនា បើក​កិច្ច ប្រជុំ ការិយាល័យ​ជំនាញ ជា មួយ ណ្តា​ខណ្ឌ ទាំង​១៤ លើ​ការអនុវត្ត រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ការពារ អាយុជីវិត​ពលរដ្ឋ

10-March-2020 | ដោយ ពល បញ្ញា

​រាជធានី​ភ្នំពេញ ៖​នា​ព្រឹក ថ្ងៃ​អង្គារ ទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លោក វរសេនីយ៍ទោ     សែម រតនា នាយការិយាល័យ នគ​បាល​ចរាចរណ៍​ផ្លូវ​វ​គោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន បើក​កិច្ចប្រជុំ ការិយាល័យ​ជំនាញ ជាមួយ​បណ្តា​ខណ្ឌ​ទាំង​១៤ លើក​ផែនការ នឹង​ការ​រឹតបន្ដឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក ដើម្បី​ការពារ អាយុជីវិត ពលរដ្ឋ​ទូទៅ ដែល​កំពុង បើកបរ​យានយន្ត​ប្រភេទ នៅលើ​ដងផ្លូវ​នាៗ  ៕

 នា​ការប្រជុំ​នោះ លោក វរសេនីយ៍ទោ​ក៏បាន​លើកឡើងថា ក្នុង​មួយឆ្នាំ  ករណី គ្រោះថ្នាក់ ចរាចរណ៍  មាន​ជាង​៣ ពាន់​ករណី  ហើយ​ក្នុង​មួយថ្ងៃៗ  មនុស្ស​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ យ៉ាងហោច ៥​នាក់​ដែរ​ក្នុង​មួយថ្ងៃ ដូចនេះហើយ ទាមទារ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការគ្នា​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​គ្រប់ៗ​គ្នា​ទើបបាន សេចក្តីសុខ សុវត្ថិភាព​កើតមាន គ្រប់ពេលវេលា ៕ ដោយ ខ្លុយ​ខ្មែរ ០១

ចំនួនអ្នកទស្សនា

    20516567

  • ថ្ងៃនេះ9081
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52231
  • ខែនេះ74111
  • ឆ្នាំនេះ74111
  • សរុប20516567