លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន និង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ពី​ការ​បង្ហោះ​ពត៌មាន​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម ។

08-April-2020 | ដោយ ពល បញ្ញា

 
​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០ ដោយមាន​ការសហការ​រវាង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ២២:០០​នាទី​យប់ កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ សុវណ្ណ រិទ្ធី ភេទ​ប្រុស មុខរបរ​អ្នកសារព័ត៌មាន​TVFB ។​

​តាម​ការបំភ្លឺ និង​សារភាព​ដោយ​ផ្អែកលើ​ចម្លើយ​បំភ្លឺ​របស់​ឈ្មោះ អែល ស្រី​នាង ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​បុគ្គលិក​របស់​ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិទ្ធី និង​ផ្អែកលើ​ការទទួលស្គាល់​ភស្តុតាង​វីដេអូ​ឃ្លី​ប​រយៈពេល​៦​នាទី​៥៤​វិនាទី និង​សារ​ជា​អក្ស​ដែល​បាន​បង្ហោះ ផ្សព្វផ្សាយ​លើ​ផេ​ក​ហ្វេ​ស​បុក របស់​ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិទ្ធី​។

ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិទ្ធី ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ញុះញុង​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម នៅ​ចំនុច​ផ្ទះ​លេខ​១០ (​ការិយាល័យ​អង្គភាព​សារព័ត៌មាន ធី​វី​អេ​ហ្វ​ប៊ី ញ៉ូ​ស ២៤​ម៉ (TVFB News 24h)) ផ្លូវ​លេខ​២៨៩ ភូមិ​បូរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ខ្លុយខ្មែរ

ចំនួនអ្នកទស្សនា

    21177567

  • ថ្ងៃនេះ4351
  • ម្សិលមិញ5021
  • សប្តាហ៍នេះ22351
  • ខែនេះ132931
  • ឆ្នាំនេះ735111
  • សរុប21177567