សម្តេចព្រះ​សាក្យមុនី​កិត្តិ​បណ្ឌិត​ទស្សនវិជ្ជា រ័ត្ន សារឿន ប្រគេន​បច្ច័យ ១​លាន ២៥​ម៉ឺន​រៀល ក្នុង​មួយខែ រយៈពេល ៨​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

09-April-2020 | ដោយ ពល បញ្ញា

(​ភ្នំពេញ​)៖ សម្តេចព្រះ​សាក្យមុនី​កិត្តិ​បណ្ឌិត ទស្សនវិជ្ជា រ័ត្ន សារឿន សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​អគ្គាធិការរង អគ្គ​ធិ​ការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ បានប្រកាស​បរិច្ចាគ​បច្ច័យ ១,២៥០,០០០​រៀល ក្នុង​មួយខែ សម្រាប់​រយៈពេល​០៨​ខែ​ជាប់ៗ​គ្នា គឺ​ចាប់ពី​ខែឧសភា ដល់​ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។​
​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ប្រាក់ខែ​របស់​សម្តេច​តេ​ជោ​ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០៕ខ្លុយខ្មែរ

ចំនួនអ្នកទស្សនា

    20510397

  • ថ្ងៃនេះ2911
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46061
  • ខែនេះ67941
  • ឆ្នាំនេះ67941
  • សរុប20510397