ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ ឆ្លងរបាយការណ៍ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕
គូសបញ្ជាក់ផងដែរថា ៖ ករណីចំនួន២ត្រូវបានអង្គប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវផងដែរ ហើយ ករណីទី ១ គឺជាបណ្តឹងរបស់ប្រជាពលរដ្ឋមួយរូប គោរពជូន សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២រូប ស្លៀកពាក់ឯកសណ្ឋានជានគរបាល និង៤រូបទៀត ស្លៀកពាក់ជាស៊ីវិល ចំណុះអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចាប់ខ្លួនប្តីរបស់អ្នកស្រីដោយចោទថាជាអ្នកជួញដូរគ្រឿនញៀនទាំងអយុត្តិធម៌ទៅវិញ ដែលសង្គមកំពុងស្ពប់ខ្ពើមនោះ។
ករណីទី ២ សារព័ត៌មានចុះផ្សាយថា វរសេនាតូចការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ និងនាំពលករឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះតែប្រយោជន៍តាមច្រករបៀងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕ ខ្លុយខ្មែរ