ខេត្តកែប ៖ នាព្រឹកថ្ងៃ សុក្រ ៦កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនៃ ស្នងការដ្ឋាន នគរបាល ខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយ ផែនការងារសន្តិសុខ និង ព្រហ្មទណ្ឌ ដោយមានការចូលរួមពី មន្ត្រីទទួលផែន និងផ្នែកពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីត្រួតពិនិត្យ ពង្រឹងការងារជំនាញ និងដាក់ចេញផែនការ ដើម្បីយកទៅ អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ក្នងការ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
លោក ឧត្តមសេនីយ៍ត្រីក៏បានញ្ចាក់ផងដែរថា៖ ការប្រជុំពង្រឹងការងារ ផែន សន្តិសុខ និង ព្រហ្មទណ្ឌ ដើម្បីអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ន្ថែមការពារ សុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង អភិវឌ្ឍន៍ ខេត្តកែប ដែល ជាខេត្តជាប់ ឆ្នេរសមុទ្រ មួយរបស់កម្ពុជា ឱ្យក្លាយទៅជា តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ សំដៅ ការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ៕ ដោយខ្លុយខ្មែរ