ខេត្តកោះកុង ៖ លោក ឧត្តម សេនីយ៍ទោ គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុងដែលបានធ្វើ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២០ នេះ ដោយស្ថិតក្រោម អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
សូមបញ្ជាក់ ផងដែរថា ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវបានតែងតាំងជាស្នងការថ្មីនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តកោះកុង៕ ខ្លុយខ្មែរ