ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គា ១៤ កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ឯកឧត្តម លី ឆេង តំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជា អគ្គនាយកប៊ែលធី គ្រុប បានប្រគល់អាហាររូបករណ៍( រាល់ការចំណាយទាំង អស់ ទៅលើការបង់ថ្លៃសាលា. ថ្លៃឡាន . សំលៀកបំពាក់ . សៀវភៅសិក្សា . ព្រមទាំងថវិការ ) ដល់កូនៗ បុគ្គលិកសំណង់ប៊ែលធី ចំនួន ៤៨ នាក់ ។
នាឪកាសនោះផងដែរ៖តំណាងថ្នាក់ដឹកនាំនិងបុគ្គលិកប៊ែលធីសំណង់ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង គោរពជូនពរ ជូនចំពោះ ឯកឧត្តម អគ្គនាយក និង លោកជំទាវ សូមប្រកបតែសុខភាពល្អ កំលាំងមាំមួន ដើម្បីដឹកនាំនាវា ប៊ែលធី គ្រុប អោយមានការរីកចំរើន និង ល្បីល្បាញ ព្រមទាំងមានការទទួលស្គាល់ពេញពិភពលោកផងដែរ ។ ខ្លុយខ្មែរ