ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយជួយ សង្កាត់ស្ពានថ្មបានអញ្ជើញ ជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម ដែលស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
គូសបញ្ជាក់ផងដែរថា អគារទីស្នាក់ការដែលនឹងដំណើរការសាងសង់នេះ មានទំហំ ៤១៤ម៉ែត្រការ៉េ (ទទឹង = ១៣.៨ម៉ែត្រ និងជម្រៅ = ៣០ម៉ែត្រ) និងមានកម្ពស់ ២ជាន់ (ជាន់ទី១ ប្រើប្រាស់សម្រាប់ការងាររដ្ឋបាលទូទៅ និងជាន់ទី២ ជាសាលប្រជុំ)ផងដែរ។ ខ្លុយខ្មែរ