ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទទួលផែនដឹកនាំ កងអន្តរាគមន៍ពិសេស បានមានប្រសាសន៍ថា ក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំ និងបង្ហាញជាគំរូដ៏ល្អ ដល់ កម្លាំងដ៏ទៃ ដូចជាការ គោរពវិន័យឲ្យបានល្អ ការស្លៀកពាក់ឲ្យបានស្អាត កាត់សក់ខ្លីជានិច្ច គោរពបទបញ្ជា និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនដោយ ភាពម៉ឺងម៉ាត់បំផុត ជាពិសេសត្រូវតែគោរពពេលវេលា និងប្រចាំការ ២៤ម៉ោង / ២៤ម៉ោង ផងដែរ ៕
ការបញ្ជាក់បែបនេះនៅពេលដែល លោកឧត្តមសេនីយ៍ត្រី ចុះអនុវត្តតាម បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ ក្នុងការចុះ ពិនិត្យ កម្លាំងអន្តរាគមន៍ពិសេស នាព្រឹកថ្ងៃច័ន្ទ ១០ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ៕ ខ្លុយខ្មែរ