រាជធានីភ្នំពេញ ៖ ដោយគោរព និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ កម្លាំងអន្តាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង បានដឹកនាំ និងបញ្ជាកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនជាប្រចាំ ២៤/២៤ម៉ោង ដើម្បីរង់ចាំស្តាប់បទបញ្ជា ក្នុងការចេញប្រតិបត្តិការណ៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៕ខ្លុយខ្មែរ