ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន គណៈពង្រឹង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ព្រមទាំងក្រុមការងារ បានចុះជួយ ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ហូរចេញពីសណ្ដស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៤ តុលា ឆ្នាំ២០២០ ទីតាំងនៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា៖ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជ ធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ជាបណ្តោះ អាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារ ទឹកជំនន់។
ជាមួយគ្នានោះដែរ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោនៅយប់ថ្ងៃទី១៣ ខែតុលាបានឲ្យដឹងថា៖ ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន,សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុង ខណៈ ឯកឧត្តមបណ្ឌិត លី ឆេង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និង ជួយជាក់ស្តែង នៅ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ ៕ខ្លុយខ្មែរ