សមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត ចំនួន ១០៩៧ អង្គ​/​នាក់ បាន​រួមគ្នា​បរិច្ចាគ​ថវិកា ១២,៣៤៥ ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

22-December-2020 | ដោយ ពល បញ្ញា

​ភ្នំពេញ​)៖ សមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត ចំនួន ១០៩៧ អង្គ​/​នាក់ បាន​បរិច្ចាគ​ថវិកា ១២,៣៤៥ ដុល្លារ​អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​១៩​។​

​ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលដល់​សហគមន៍​កម្ពុ​ជា​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕ ដោយខ្លុយខ្មែរ

ចំនួនអ្នកទស្សនា

    19476937

  • ថ្ងៃនេះ2491
  • ម្សិលមិញ2971
  • សប្តាហ៍នេះ13641
  • ខែនេះ72081
  • ឆ្នាំនេះ249491
  • សរុប19476937