អ្នកវិទ្យាសាស្ត្រជាច្រើននៅជុំវិញពិភពលោកបានធ្វើការងាររួមគ្នាមួយ ដើម្បីបង្ហាញពីការពិត ៥យ៉ាងនៃការរួមភេទដែលនឹងធ្វើឲ្យអ្នកមានភាពភ្ញាក់ផ្អើល។
១. មនុស្សមួយចំនួនមានចំណង់តណ្ហាផ្លូវភេទច្រើន
ទោះបីជាយ៉ាងណាក៏ដោយ យើងមិនសំដៅលើមនុស្សដែលសប្បាយនឹងធ្វើឲ្យអ្នកដទៃឈឺចាប់ ឬអ្នករួមភេទតាមសាធារណៈឡើយ ប៉ុន្តែយោងតាមការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ កាលីហ្វូញ៉ា នៅ Los Angeles បានឲ្យដឹងថា សរសៃប្រសាទខួរក្បាលរបស់មនុស្សអាចបណ្តាលឲ្យមានអារម្មណ៏ចំណង់ផ្លូវភេទជាមួយនឹងគូស្នេហ៏។
អ្នកស្រាវជ្រាវបានសន្និដ្ឋានថា មនុស្សដែលមើលរូបភាពសិចស៊ី នោះខួរក្បាលនឹងមានអារម្មណ៏ រួចស្វែងរកឧបករណ៏ផ្តល់ក្តីសុខដល់ខ្លួនឯង។
២. កាត់បន្ថយជាតិកូឡេស្តេរ៉ុល ជួយបង្កើនថាមពលផ្លូវភេទ
ដោយសារកម្រិតជាតិកូឡេស្តេរ៉ុលរបស់អ្នកខ្ពស់ ទើបធ្វើឲ្យអ្នកខិតខំប្រឹងប្រែងរឿងលើគ្រែខ្លាំង។ កម្រិតជាតិកូឡេស្តេរ៉ុលនេះអាចធ្វើឲ្យអ្នកអសមត្ថភាពផ្លូវភេទ។ ហើយយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រលោក Robert Wood Johnson នៅសាកលវិទ្យាល័យ Rutgers បាននិយាយថា អ្នកដែលប្រើប្រាស់ថ្នាំ ដើម្បីកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ុល អាចមានក្តីសុខនឹងការរួមភេទយ៉ាងប្រសើរ។
៣. ប្រសិនបើអ្នកមិនឱបថ្នាក់ថ្នមក្រោយពេលរួមភេទរួចទេ នោះអ្នកមិនអាចធ្វើឲ្យគូស្នេហ៏មានក្តីសុខឡើយ
មនុស្សស្រីចង់បានការឱបថើបថ្នាក់ថ្នម ហេតុនេះបុរសគួរឱបថ្នាក់ថ្នមគូស្នេហ៏របស់អ្នក រៀងរាល់ពេលរួមភេទរួច។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Toronto បានបង្ហាញថា ការឱបថើបថ្នាក់ថ្នមបន្ទាប់ពីរួមភេទរួចពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងធ្វើឲ្យដៃគូរួមភេទមានក្តីសុខបន្ថែមទៀត។
៤. ចំណង់ផ្លូវភេទ
ការរួមភេទជាសកម្មភាពច្របូកច្របល់មួយ នេះដោយសារតែអ្នកគ្មានអារម្មណ៏ តើត្រូវទេ? ជាការពិតណាស់ សម្រើបតណ្ហានឹងជួយគ្រប់គ្រងប្រតិកម្មរបស់រាងកាយ បញ្ជាក់ថា អ្នកនឹងមានអារម្មណ៏ថា សកម្មភាពរួមភេទនឹងមិនច្របូកច្របល់ច្រើនឡើងទៀត ឲ្យតែអ្នកមានក្តីសុខការរួមភេទ។
៥. ជាការពិតណាស់ ការរួមភេទមិនអាចជួយដល់ចំហេះកាឡូរីឡើយ
យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Quebec បានឲ្យដឹងថា ភាពមមាញឹកនឹងការងារ ១ម៉ោងអាចជួយដល់ចំហេះកាឡូរី ស្មើនឹងការរត់ហាត់ប្រាណរយៈពេល ១ម៉ោង។
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា បុរសៗអាចចំហេះជាតិកាឡូរីបាន ៤.២ ក្នុងរយៈពេល ១នាទី ស្របពេលដែលស្ត្រីអាចចំហេះជាតិកាឡូរីបានប្រហែលជា ៣.១ ក្នុងរយៈពេល ១នាទី ក្នុងពេលកំពុងរួមភេទ។ ជាទូទៅ បុរសអាចចំហេះជាតិកាឡូរីបាន ១០១ ហើយមនុស្សស្រីបាន ៦៩កាឡូរី រាល់ពេលរួមភេទម្តងៗ៕
ប្រភព មង្គលការ