ការស្រាវជ្រាវមួយបានបង្ហាញថា ការអង្គុយយូរពេក អាចកើតមានបញ្ហាសុខភាពមួយចំនួន រួមមាន ការធាត់ និងវិបត្តិមេតាប៉ូលីស ដែលជាចង្កោមនៃរោគសញ្ញាមួយចំនួនដូចជា សម្ពាធឈាមកើនឡើង ជាតិស្ករក្នុងឈាមខ្ពស់ ខ្លាញ់នៅជុំវិញចង្កេះ និងកម្រិតកូឡេស្តេរ៉ុលមិនធម្មតា។
ការអង្គុយយូរពេក ក៏អាចបង្កើនហានិភ័យនៃការស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង និងមហារីកផងដែរ។ ការស្រាវជ្រាវមួយ ទៅលើក្រុមមនុស្សពេញវ័យ ដែលចំណាយពេលតិចជាង ២ ម៉ោងក្នុងមួយថ្ងៃ នៅមុខទូរទស្សន៍ ឬការកម្សាន្ត ជាមួយនឹងក្រុមមនុស្ស ដែលបានចំនាយពេលច្រើនជាង ៤ ម៉ោងក្នុងមួយថ្ងៃ បានបង្ហាញថា ៖
• ជិត ៥០ ភាគរយ បានកើនឡើងហានិភ័យ នៃការស្លាប់ពីមូលហេតុនានា
• ១២៥ ភាគរយ បានកើនឡើងហានិភ័យ នៃការកើតមានជំងឺសរសៃឈាមបេះដូង ដូចជា ឈឺទ្រូង ឬជំងឺគាំងបេះដូង
• ការកើនឡើងហានិភ័យនេះ គឺមានភាពដាច់ដោយឡែក ពីកត្តាហានិភ័យធម្មតា នៃជំងឺសរសៃឈាមបេះដូង ដូចជា ការជក់បារី ឬសម្ពាធឈាមខ្ពស់
• បញ្ហា គឺមិនមែនតែការអង្គុយនៅមុខទូរទស្សន៍ប៉ុណ្ណោះទេ គឺរាល់ការអង្គុយនៅតុនៅកន្លែងធ្វើការ ឬនៅលើយានជំនិះ។ ការចំណាយពេល ២ ទៅ ៣ ម៉ោងក្នុងមួយសប្តាហ៍ នៅកន្លែងហាត់ប្រាណ ឬការចូលរួមសកម្មភាពជាមធ្យម ឬកម្រិតធ្ងន់ មិនបានចោតជាបញ្ហានោះទេ។
ដំណោះស្រាយ ដើម្បីបន្ថយហានិភ័យ នៃការអង្គុយយូរពេកនោះ គឺជាការអង្គុយតិច និងការធ្វើចលនាបានច្រើន។ អ្នកត្រូវចាប់ផ្តើមឈរ ឲ្យបានច្រើនជាងអង្គុយ នៅពេលដែលអ្នកអាចធ្វើបាន។
ឧទាហរណ៍ ៖
• ឈរនៅខណៈពេលនិយាយទូរស័ព្ទ
• ប្រសិនបើអ្នកត្រូវអង្គុយធ្វើការ នៅក្នុងរយៈពេលយូរ អ្នកត្រូវព្យាយាមឈរ ឬកែច្នៃតុឱ្យបានខ្ពស់
• ការដើរជួបជុំជាមួយមិត្តរួមការងារ ជាជាងការប្រមូលផ្តុំនៅក្នុងបន្ទប់ប្រជុំ៕
ប្រភព៖ health