លោក Jose Mourinho បានប្រើប្រាស់ពាក្យសម្តីរិះគន់ធ្ងន់ៗទៅលើកីឡាកររបស់លោក ក្រោយពីពួកគេបានគេចផុតពីការទទួលបរាជ័យទាំងប្រផិតប្រផើយ នៅលើទឹកដីក្រុម Newcastle តាមរយៈការនិយាយថា ទម្រង់លេងក្នុងតង់ទី១របស់ Chelsea ក្នុងពេលពួកគេបានទទួលលទ្ធផលស្មើ ២-២ បានស្ថិតក្នុងកម្រិតដ៏អន់បំផុតដែលលោកធ្លាប់បានឃើញក្នុងរយៈពេល ៧ឆ្នាំនៅឯក្លិបនេះ។
អ្នកចាត់ការទូទៅរបស់ Chelsea រូបនេះបានឲ្យដឹងថា៖ «មាននូវការបង្ហាញទម្រង់លេងពីកីឡាករដ៏ច្រើនម្នាក់ដែល ស្ថិតក្នុងកម្រិតដ៏អន់។ នៅពេលដែលមានការបង្ហាញពីទម្រង់លេងដ៏អន់ពីកីឡាករដ៏ច្រើនបែប នេះ វាមិនអាចទៅរួចទេសម្រាប់ក្រុមមួយក្នុងការផ្តួលក្រុមមួយនោះ» ។
លោក Mourinho បាននិយាយថា ការប្រកួតនេះ ត្រូវបានសង្គ្រោះដោយការដាក់បញ្ចូលខ្សែបម្រើ Ramires និង Willian ដែលស្ថិតជាកីឡាករបម្រុង។ លោក Mourinho បានឲ្យដឹងថា៖ «ពួកគេបានធ្វើឲ្យការប្រកួតនេះមានកម្រិតផ្សេងគ្នា និងបានធ្វើឲ្យមានគ្រាប់បាល់ដើម្បីដណ្តើមបាន១ពិន្ទុ។
Ramires ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែប៉ុន្មាននាក់ដែលយើងមាន និងដែលអាចស៊ុតនៅក្រៅប្រអប់កគ្រោះថ្នាក់ ហេតុនេះ រូបគេជាជម្រើសដ៏ល្អក្នុងការដាក់ឲ្យចូលលេងនៅពេលគូប្រកួត របស់យើងធ្វើការការពារយ៉ាងរឹងមាំ និងធ្វើឲ្យមានការលំបាកក្នុងការចូលក្នុងតំបន់ប៉េណាល់ទី»៕
ប្រភព៖ The Guardian , cambosport