កម្រិតសូដ្យូមថយចុះនៅក្នុងឈាមអាចបណ្តាលពីការកើនឡើងជាតិ ទឹកនៅក្នុងឈាមដែលនាំអោយរលាយបរិមាណសូដ្យូមធម្មតា ដូចនេះកំហាប់ របស់វាប្រែជាទាប។ ប្រភេទនៃការថយចុះសូដ្យូមនេះអាចជាលទ្ធផលនៃ បញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជាជំងឺខ្សោយតម្រងនោម (នៅពេលដែលជាតិទឹកច្រើនមិនអាចត្រូវបានបញ្ចេញបាន) និងជំងឺខ្សោយបេះដូងដែលជាតិទឹកខ្ពស់ប្រមូលផ្តុំនៅក្នុងខ្លួន។
ជំងឺ SIADH (syndrome of inappropriate anti-diuretic hormone) គឺជាជំងឺដែលខ្លួនប្រាណផលិតអ័រម៉ូន ADH ច្រើនពេក។ ការផឹកទឹកច្រើន ឧទាហរណ៍ក្នុងការធ្វើលំហាត់ប្រាណខ្លាំងក្លាដោយមិនមានការផឹកជំនួស វិញនូវសូដ្យូមនោះក៏អាចបណ្តាលអោយមានការថយចុះសូដ្យូមនៅក្នុង ឈាមផងដែរ។
ការថយចុះសូដ្យូមនៅក្នុងឈាមក៏អាចជាលទ្ធផលនៅពេលដែលសូដ្យូ មត្រូវបានបាត់បង់ពីខ្លួន ឬនៅពេលដែលទាំងសូដ្យូមនិងជាតិទឹក ត្រូវបានបាត់បង់ពីខ្លួនឧទាហរណ៍ក្នុងការបែកញើសយូរនិងការក្អួតឬ រាគខ្លាំង។
បញ្ហាសុខភាពដែលអាចត្រូវបានទាក់ទងទៅនឹងការថយចុះសូដ្យូម នៅក្នុងឈាមរួមមានការខ្សោយក្រពេញនៅលើតម្រងនោមការថយចុះអ័រម៉ូនទី រ៉ូអ៊ីត និងជំងឺក្រិនថ្លើម។
ជាចុងក្រោយថ្នាំជាច្រើនអាចបន្ថយកម្រិតសូដ្យូមនៅក្នុងឈាមផងដែរ។ ឧទាហរណ៍រួមមានថ្នាំបញ្ចុះទឹកនោមជាដើម៕