តើ ក្រូចថ្លុង អាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយអ្នក? តើវាអាចជួយផ្នែកណានៃ សារពាង្គកាយអ្នកខ្លះ? ក្រោយពេលដែលអ្នកដឹងពីអត្ថប្រយោជន៍របស់វា រួចមកហើយនោះ អ្នកអាចបរិភោគវាឲ្យបានច្រើនដើម្បីសុខភាពអ្នករាល់គ្នា។ តើវាអាចជួយអ្នកអ្វីខ្លះ?
1. វានឹងជួយឲ្យក្រពះ និងសួតអ្នកមានសុខភាពល្អ ជាងនេះទៅទៀតវានឹងធ្វើឲ្យសួតអ្នកល្អ ប៉ូវឈាម ថែមទាំងជួយជម្រះកាកសំណល់ពីក្នុងពោះវៀនដោយបញ្ចេញតាមការបត់ជើង មកក្រៅវិញ។
2. បើមាត់អ្នកតែងតែគ្មានរសជាតិ វាក៏អាចជួយអ្នកឲ្យបរិភោគឆ្ងាញ់បានដែរ ម្យ៉ាងទៀតវានឹងជួយឲ្យក្រពះអ្នកដំណើរការល្អ ដោយងាយស្រួលរំលាយអាហារ។
3. វាអាចជួយសារពាង្គកាយអ្នកឲ្យស្រូបយកសារធាតុដែក និងកាលស្យូមបានលឿន ជាងនេះទៅទៀតចំពោះស្ត្រីមានផ្ទៃពោះ វានឹងការពារអ្នកឲ្យចៀសផុតពីជំងឺខ្វះឈាម និងជួយឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងអាចជំនួយដល់ការលូតលាស់របស់កូនបាន។
4. នៅពេលដែលអ្នកមានជំងឺលើសជាតិស្ករ ដូចជាជំងឺទឹកនោមផ្អែម អ្នកក៏អាចបរិភោគបានដែរ ព្រោះវានឹងជួយបញ្ចុះជាតិស្ករក្នុងខ្លួនរបស់អ្នកបាន។
5. បើសរសៃឈាមខួរក្បាលអ្នក និងក្រលៀនមិនស្រួល អ្នកអាចពិសារវាបាន វានឹងការពារក្រលៀន និងសរសៃឈាមខួរក្បាលអ្នកឲ្យមានសុខភាពល្អ។
6. បើឈាមអ្នកមានខ្លាញ់ ឬមានកាឡូរីខ្ពស់ អ្នកអាចបរិភោគវាបាន វានឹងជួយរំលាយជាតិខ្លាញ់ និងកាឡូរីទាំងនោះ ព្រោះវាមានវីតាមីនC។
7. វានឹងជួយការពារអ្នកឲ្យចៀសផុតពីជំងឺដាច់សរសៃឈាមបាន ព្រោះនៅក្នុងក្រូចថ្លុងមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យឈាមអ្នក មិនខាប់ដែលអាចបណ្តាលឲ្យមានជំងឺដាច់សរសៃឈាម៕
ប្រភព៖ health