ក្រោយពីបានបំបាក់ក្រុម Manchester City យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ក្រុម Spurs នឹងស្ថិតក្នុងការជឿជាក់យ៉ាងល្អសម្រាប់ការធ្វើដំណើរទៅកាន់ ប្រទេសបារាំងដើម្បីជួបក្រុម Monaco ក្នុងការប្រកួតពូល J របស់ពួកគេ។
ក្រោយពីបានផ្តួលក្រុម Qarabag ៣-១ ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Europa League របស់ពួកគេ លោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino របស់ Spurs ក៏នឹងមានភាពធូរស្រាលក្នុងការឃើញតារាឆ្នើម២នាក់របស់ពួកគេ រកឃើញទម្រង់លេងយ៉ាងល្អរបស់ពួកគេត្រឡប់មកវិញផងដែរ។
ការធូរស្រាលនោះកើតឡើង នៅពេលដែលកីឡាករមានតម្លៃខ្លួនដ៏ខ្ពស់ Eric Lamela បានធ្វើការគ្រប់គ្រងទាំងស្រុងក្នុងតំបន់បម្រើរបស់ក្រុម Man City ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane បានបញ្ចប់ការមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គេ។
ដោយឡែក ក្រុម Monaco ដែលបានចាញ់ក្រុម Valencia ក្នុងការប្រកួតវគ្គ Play-off នៅឆ្នាំនេះ បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ក្រោយពីមានតំបន់ការពារយ៉ាងរឹងមាំ។
ក្រុមរបស់បារាំងមួយនេះ បានបញ្ចប់ត្រឹមលទ្ធផលស្មើប៉ុណ្ណោះជាមួយនឹងក្រុម Anderlecht ក្នុងការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្តែ ក្រុមរបស់លោក Leonardo Jardim បានអនុញ្ញាតឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន៨គ្រាប់ក្នុងការ ប្រកួតលីក៣លើកចុងក្រោយរបស់ពួកគេ ក្រោយពីលក់ចេញខ្សែការពារដ៏ឆ្នើម២នាក់រួមមាន Layvin Kurzawa និង Aymen Abdenoour។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង១២អធ្រាត្រ៕
ការជួបគ្នា១លើករបស់ពួកគេ
03.08.13 Monaco 5-2 Tottenham
ប្រភព៖ cambosport