ផ្លែទៀបបារាំង គឺជាផ្លែឈើម្យាងដែលសម្បូរជាតិសរសៃ និងវីតាមីន C។ ការញ៉ាំផ្លែឈើមួយនេះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺជាច្រើនប្រភេទ។ មានការសិក្សាមួយចំនួនបានអះអាងថា ផ្លែឈើនេះមានប្រយោជន៍ជាពិសេសចំពោះអ្នកជំងឺមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនល្អតែចំពោះអ្នកជំងឺមហារីកទេ ប៉ុន្តែវាក៏ល្អសម្រាប់ថែរក្សាសុខភាពឱ្យនៅល្អដែរ។
ប្រឆាំងនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រ
ដោយសារតែផ្លែឈើនេះមានវីតាមីន C ខ្ពស់ ដូច្នេះវាអាចបង្ការការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ ផ្លែឈើនេះក៏បង្កើន ជាតិអាស៊ីតក្នុងទឹកនោម ដូច្នេះវានឹងអាចសម្លាប់បាក់តេរីដែលមានក្នុងនោះបាន។ វីតាមីន C ក៏បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដែលមានប្រសិទ្ធភាពក្នុងការបញ្ឈប់ការកើតជាជំងឺផងដែរ។
ប្រឆាំងការទល់លាមក
បើសិនជាអ្នកឧស្សាហ៍ទល់លាមក ឬមានបញ្ហារំលាយអាហារផ្សេងៗដូចជា ជំងឺដែលទាក់ទងនឹងពោះវៀនធំ អ្នកអាចញ៉ាំផ្លែទៀបបារាំងបានដើម្បីយកឈ្នះបញ្ហាទាំងនេះ។ ក្រៅពីនេះ ផ្លែទៀបបារាំងល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់តាមបែបធម្មជាតិ ។ វាទប់ស្កាត់ការប្រើប្រាស់ថ្នាំបន្ទន់លាមក ព្រោះតែវាអាចបំបាត់ការទល់លាមកបាន។ ចាប់តាំងពីផ្លែឈើមួយនេះសម្បូរជាតិសរសៃមក ប្រព័ន្ធរំលាយអាហារអ្នកនឹងកាន់តែមានសុខភាពល្អជាងមុនតាមរយៈការ ញ៉ាំផ្លែទៀបបារាំងទៀងទាត់។
ប្រឆាំងជំងឺខ្វះគ្រាប់ឈាម
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយផ្សេងទៀតរបស់ផ្លែទៀបបារាំងនោះគឺ វាសម្បូរជាតិដែកតែម្តង។ ជាមួយនឹងជីវជាតិរ៉ែមួយនេះ វាអាចនឹងកាន់តែងាយស្រួលក្នុងការទប់ស្កាត់ជំងឺទាក់ទងនឹងឈាមដូចជា ជំងឺខ្វះគ្រាប់ឈាមជាដើម។ ជំងឺនេះសម្គាល់ដឹងតាមរយៈ ការចុះទាបនៃចំនួនគ្រាប់ឈាមក្រោមក្នុងរាងកាយ។ ជំនួសឱ្យការប្រើថ្នាំបំប៉នជាតិដែក អ្នកក៏អាចទទួលបានជាតិដែកពីការញ៉ាំបន្លែ និងផ្លែឈើ ស្រស់ៗ ជាពិសេសផ្លែទៀបបារាំងតែម្តង។
ប្រឆាំងនឹងការបង្ករោគ
ដោយសារតែផ្លែឈើអាចពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំបាន ដូច្នេះរ៉ាឌីកាលសេរីដែលធ្វើឱ្យកើតជាជំងឺអាចនឹងលុបបំបាត់បានយ៉ាង មានប្រសិទ្ធភាព។ មានការបង្ករោគនៅលើស្បែកជាច្រើនដូចជា ជំងឺមុន ដែលអាចព្យាបាលជាដោយប្រើស្លឹកទៀបបារាំង។ ស្លឹកនេះអ្នកគួរតែកិនវាឱ្យម៉ត់ ហើយលាបលើស្បែកដែលមានបញ្ហា។ ស្លឹកទៀបបារាំងក៏អាចប្រើដើម្បីព្យាបាលការសម្លាក និងការរលាកបានដែរ ៕
ប្រភព៖ health