នៅពេលផ្នែកណាមួយ នៃរាងកាយរបស់យើង ខុសប្រក្រតីនោះ វានឹងបង្កជាសញ្ញា ឬបញ្ហាផ្សេងៗជាមិនខាន។ អ្វីដែលសំខាននោះគឺថា យើងមិនសូវបាន ចាប់អារមណ្ម៏ជាមួយនឹង រោគសញ្ញាទាំងនោះ ហើយទម្រាំតែដឹងខ្លួនថា មានបញ្ហាសុខភាពអ្វីមួយ វាបានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរពិបាកព្យាបាល បាត់ទៅហើយ។ តួរយ៉ាង អាការធម្មតាទាំង ៥ ខាងក្រោមនេះ ដែលអ្នកមិនសូវចាប់អារម្មណ៏អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួន៖
១.ការឈឺក្បាលជាប្រចាំ៖ អ្នកណាក៏ឆ្លាប់ ឈឺក្បាលដែរ ហើយបើឈឺក្បាលយូរម្តងៗ វាមិនអីនោះទេ តែបើលោកអ្នកឈឺក្បាលជាប់រហូត ឬអាចហៅបានថា ឈឺក្បាលរ៉ាំរ៉ៃ វាអាចជាសញ្ញានៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
២.មានស្នាមជាំច្រើន៖ ការកើតស្នាមជាំ បណ្តាលមកពីសរសៃឈាមនៅ ក្រោមស្បែករងនូវការខូចខាត។ ដូចនេះប្រសិនបើអ្នកមានស្នាមជាំច្រើនវាអាចជា សញ្ញានៃជំងឺមហារីកគ្រាប់ឈាម។
៣.ឈាមច្រមុះ៖ ឈាមច្រមុះញឹងញាប់ ហើយមានឈាមច្រើនអាច ជាសញ្ញានៃជំងឺដុំសាច់ច្រមុះ។
៤.ឡើងអាចម៏រុយ៖ ប្រសិនបើអ្នកឡើងអាចម៏រុយច្រើន ហើយអាចម៏រុយទាំង នោះមានការ ប្រែប្រួលទ្រង់ទ្រាយយ៉ាងឆាប់រហ័ស វាអាចជាសញ្ញានៃ ជំងឺមហារីកស្បែក ។
៥.ស្បែកធ្វើចលនាយឺត៖ សាកល្បងចាប់ក្តិចស្បែកលើខ្នងដៃរបស់អ្នក ហើយប្រលែងវាវិញ ជាធម្មតាវានឹងវិលទៅរកសភាពដើមវិញឆាប់រហ័ស តែបើវាវិលទៅរក សភាពដើមវិញយឺត ខុសប្រក្រតីវាបង្ហាញថា រាងកាយរបស់លោកអ្នកខ្វះ ជាតិទឹកយ៉ាងច្រើន៕
ប្រភព៖ healthadvisorgroup , khmernote