ការចងចាំចុះខ្សោយ អាចកើតឡើងដោយហេតុផលជាច្រើនខុសៗគ្នា។ មនុស្សភាគច្រើនអាចនឹងចងចាំខុស ហើយការមានបញ្ហានៃការចងចាំខ្លះអាចនឹងធ្ងន់ធ្ងរ ហើយអ្នកខ្លះទៀតអាចនឹងមិនធ្ងន់ធ្ងរទេ។ កង្វះនៃការផ្ចង់អារម្មណ៍ប្រហែលជាហេតុផលមួយនាំឱ្យការចងចាំចុះខ្សោយដែរ។ អ្នកដែលមានការចងចាំអន់បំផុតដែលសម្គាល់ដឹងថាមានការប្រែប្រួលខាង បុគ្គលិកលក្ខណៈ និងអាកប្បកិរិយាដែរនោះ ប្រហែលជាកំពុងតែមានជំងឺខួរក្បាលមួយប្រភេទឈ្មោះថា Dementia ឬជំងឺវង្វេងវង្វាន់។
មូលហេតុ
• អាយុកាន់តែច្រើន
• កង្វះការផ្ចង់អារម្មណ៍
• បាក់ទឹកចិត្ត
• ថប់អារម្មណ៍
• ប្រើប្រាស់គ្រឿងស្រវឹង
• ប្រើថ្នាំញៀន
• មានដុំសាច់ក្នុងខួរក្បាល
• កំពុងតែប្រើប្រាស់ថ្នាំ
• ប្រកាច់
របៀបព្យាបាលដោយខ្លួនឯង៖
ផ្លែបឺរីពណ៌ខៀវ គឺជាផ្លែឈើសម្បូរជាតិទឹក និងមានអង់ទីអុកស៊ីដង់ខ្ពស់ ហើយក៏អាចជួយពង្រឹងដល់ការចងចាំរយៈពេលខ្លីបានដែរ។
ការ៉ុត គឺជាអាហារបង្កើនការចងចាំដ៏ល្អមួយ ព្រោះតែវាជាប្រភពនៃសារធាតុ Carotene ។ ចូរលាយទឹកការ៉ុត និងទឹកផ្លែអាប្រីកូតដើម្បីបង្កើតជាភេសជ្ជៈពង្រឹងដល់ការចងចាំ អ្នកទៅ។
ស៊ុត វាមានសារធាតុខ្លាញ់ម្យាងដែលគេហៅថា Lecithin ដែលអាចជួយផ្តល់ជាជីវជាតិដល់កោសិការសរសៃប្រសាទទទួលខុសត្រូវខាង ការចងចាំបាន។ អាហារបង្កើនការចងចាំមួយនេះក៏មានគ្រប់គ្រាន់ដែរនៅក្នុងសណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន ព្រមទាំងជាប្រភេទថ្នាំដែលអាចរកទិញបានក្នុងឱសថស្ថានដែរ។ ការញ៉ាំសារធាតុមួយនេះពី ៥០ ទៅ៧០មីលីក្រាមក្នុងមួយថ្ងៃនឹងជំរុញដល់ថាមពលនៃការចងចាំ។
ពោតបារាំង គឺជាបន្លែមួយប្រភេទដែលអាចបង្កើនការចងចាំដ៏ល្អមួយសម្រាប់ទំនៀមទម្លាប់របស់ប្រជាជនអាស៊ី ៕
ប្រភព៖ health