ខ្ញី គឺជារបស់ដែលអ្នក អាចទិញបាននៅទីផ្សារ ហើយវាក៏មិនមានតម្លៃថ្លៃប៉ុន្មានដែរ។ ជាងនេះទៅទៀត វាមានអត្ថប្រយោជន៍ច្រើនណាស់ ចំពោះសុខភាពអ្នក។ ខាងក្រោមនេះ យើងខ្ញុំនឹងធ្វើការបកស្រាយប្រាប់អ្នក។
1. ប្រសិនបើអ្នកឈឺបំពង់ក អ្នកអាចផឹកទឹកខ្ញីក្តៅអ៊ុនៗ ដោយបន្ថែមអំបិលបន្តិច ហើយត្រូវផឹកមួយថ្ងៃ ៣ ដង នោះវានឹងអាចកាត់បន្ថយការឈឺបាន។
2. បើអ្នកផឹកស្រាស្រវឹង អ្នកអាចផឹកទឹកខ្ញី លាយជាមួយទឹកឃ្មុំបន្តិច នោះវាប្រហែលជានឹងអាចស្វាងស្រាក៏ថាបាន។
3. ប្រសិនបើអ្នកឈឺចង្កេះ អ្នកអាចយកទឹកខ្ញី លាយជាមួយអំបិល និងទឹកខ្មេះ បន្ទាប់មក យកកន្សែងទៅជ្រលក់ ដោយពូតឱ្យស្ងួត ហើយយកមកស្អំ នៅកន្លែងដែលឈឺ។ បន្ទាប់ពីធ្វើជាច្រើនដង នោះអ្នកនឹងឃើញលទ្ធផល។
4. ប្រសិនជាអ្នកមានអាការៈស្អុយជើង ក្រោយពេលពាក់ស្បែកជើងឃ្លប់រួច អ្នកអាចសាកល្បងប្រើទឹកខ្ញី លាយជាមួយអំបិល និងទឹកខ្មេះ ហើយយកមកត្រាំជើងចំនួន ១៥ នាទី នោះក្លិនស្អុយ នឹងបាត់ដោយខ្លួនឯង។
5. សារៈប្រយោជន៍មួយទៀតនៃខ្ញី គឺវាអាចព្យាបាលជំងឺផ្តាសាយ និងឈឺក្បាលបានដោយ អ្នកអាចប្រើតាមវិធីត្រាំជើងខាងលើ ។
បញ្ជាក់ ៖ ទឹកខ្ញី ដែលយើងខ្ញុំរៀបរាប់ប្រាប់អ្នក ត្រូវតែជាទឹកខ្ញីដែលក្តៅ (ក្តៅអ៊ុនៗ)៕