Arsenal បំបាក់ Man United ៣-០ ធ្វើ​ឲ្យ​លោក Wenger មាន​ភាព​រីករាយ​ជាខ្លាំង

05-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

Arsenal បានបង្ហាញ​ពី​ទម្រង់​លេង​នៅ​ដើមតង់​ដ៏ អស្ចារ្យ​ដើម្បី​យកឈ្នះ​លើ​ក្រុម​ឡើង​ទម្រង់​លេង Manchester United ក្នុង​លទ្ធផល ៣-០ ក្នុង​ក្របខ័ណ្ឌ League កាលពី​ថ្ងៃអាទិត្យ និង​ជួយ​ឲ្យ​លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal មានការ​រីករាយ​ក្នុង​ចិត្ត​។

​លោក Wenger បាន​រង​នូវ​ការវាយប្រហារ​ក្នុង​បណ្តាញសារព័ត៌មាន​រប​ស់​ចក្រភព​អង់ គ្លេ​ស ក្រោយពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល ៣-២ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ក្រោម​ស្នាដៃ​ក្រុម Olympiakos បានធ្វើ​ឲ្យ​ក្រុម​របស់លោក​ជួប​ភាព​ត្រដាបត្រដួស​ក្នុងការ​គេច​ឲ្យ​ផុត ពី​ការធ្លាក់​ចេញ​ត្រឹម​ការប្រកួត​វគ្គ​ចែក​ពូ​ល​ក្នុង​ក្របខ័ណ្ឌ Champions League ប៉ុន្តែ ក្នុង​រយៈពេល​៥​ថ្ងៃ​ក្រោយមក លោក​បាន​ជួយ​ឲ្យ​ក្រុម​ទទួល​ជ័យជម្នះ​មួយ​ដែល​បាន​តាម​ស្មើនឹង​លទ្ធផល​ដ៏ ល្អ​បំផុត​ក្នុងការ​ប្រកួត​លី​ក​របស់លោក​នៅពេល​ជួប Man United​។​

​ខ្សែ បម្រើ Alexis Sanchez គឺជា​ជំនួយ​ដ៏​ធំ​របស់​ក្រុម​ម្ចាស់ផ្ទះ ដោយ​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​ចម្ងាយ​ប្រមាណ​ជា ១៦​ម៉ែត្រ​ក្នុង​រយៈពេល​១៩​នាទី​ដំបូង​ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប របស់គេ​កើន​ដល់​៦​គ្រាប់​ក្នុងការ​ប្រកួត​៣​លើក ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​នៅលើ​ទឹកដី​ក្រុម Leicester City និង​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Olympiakos​។

​ខ្សែបម្រើ Mesut Ozil ក៏បាន​ចូលរួម​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ ក្រោយពី​ទទួលបាន​បាល់​ពី​សំណាក់​ខ្សែបម្រើ​ប្រយុទ្ធ Theo Walcott ខណៈដែល​ក្រុម Arsenal បាន​កត់ត្រា​ជ័យជម្នះ​មួយ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​ឡើងឈរ​ក្នុង​ចំណាត់ ថ្នាក់​លេខ​២ ដោយ​ដេញតាម​ពីក្រោយ​ក្រុម​ឈរ​លេខ​១ Manchester City ចំនួន​២​ពិន្ទុ​៕

​ប្រភព​៖ BBC , cambosport

ចំនួនអ្នកទស្សនា

    19623657

  • ថ្ងៃនេះ1511
  • ម្សិលមិញ3941
  • សប្តាហ៍នេះ13851
  • ខែនេះ59951
  • ឆ្នាំនេះ396211
  • សរុប19623657